ចំណាត់ក្រុម
ទូទៅ អំណាន

វិធីសាស្ត្រក្នុងទទួលបានភាពជោគជ័យលើផ្នែកហិរញ្ញវត្ថុបានយ៉ាងឆាប់រហ័សនិងងាយស្រួលដែលអ្នកមិនធ្លាប់បានគិតដល់!

ប្រសិនបើអ្នកធ្វើអ្វីដែលមនុស្សជោគជ័យធ្វើ អ្នកនឹងទទួលបានភាពជោគជ័យដូចពួកគេដែរដើម្បីក្លាយជាមហាសេដ្ឋី អ្នកត្រូវអ្នកអនុវត្តតាមនូវអ្វីដែលមហាសេដ្ឋីផ្សេងៗធ្វើដែរមានក្ដីសុបិន្តឲ្យធំ ដូច្នេះអ្នកនឹងមានទស្សនះវិស័យវែងឆ្ងាយចំពោះអ្វីដែលអ្នកចង់បានគិតផ្ដោតយ៉ាងមុតស្រួចតែចំពោះគោលដៅរបស់អ្នកប៉ុណ្ណោះមើលមកខ្លួនឯងដូចជាអ្នកដែលធ្វើការងារឲ្យខ្លួន​​​​ឯង ធ្វើអ្វីដែលអ្នកស្រលាញ់នឹងធ្វើហើយ​​ ផ្ដាជ្ញាចិត្តចំពោះខ្លួនឯងឲ្យល្អបំផុត

អ្វីដែលអ្នកនឹងទទួលបានក្នុងអត្ថបទនេះ

ប្រសិនបើអ្នកធ្វើអ្វីដែលមនុស្សជោគជ័យធ្វើ អ្នកនឹងទទួលបានភាពជោគជ័យដូចពួកគេដែរដើម្បីក្លាយជាមហាសេដ្ឋី អ្នកត្រូវអ្នកអនុវត្តតាមនូវអ្វីដែលមហាសេដ្ឋីផ្សេងៗធ្វើដែរមានក្ដីសុបិន្តឲ្យធំ ដូច្នេះអ្នកនឹងមានទស្សនះវិស័យវែងឆ្ងាយចំពោះអ្វីដែលអ្នកចង់បានគិតផ្ដោតយ៉ាងមុតស្រួចតែចំពោះគោលដៅរបស់អ្នកប៉ុណ្ណោះមើលមកខ្លួនឯងដូចជាអ្នកដែលធ្វើការងារឲ្យខ្លួន​​​​ឯង ធ្វើអ្វីដែលអ្នកស្រលាញ់នឹងធ្វើហើយ​​ ផ្ដាជ្ញាចិត្តចំពោះខ្លួនឯងឲ្យល្អបំផុត

ត្រៀមខ្លួនក្នុងការងារយូរអង្វែង និងលំបាក ដើម្បីធ្វើឲ្យអ្នកបានរៀននូវមេរៀនជីវិតល្អៗនិងក្លាយទៅជាអ្នកដែលមានជំនាញច្បាស់លាស់នូវអ្វីដែលអ្នកកំពុងធ្វើជួយឬបម្រើដល់អ្នកដទៃព្រោះគ្រប់មហាសេដ្ឋីទាំងអស់គឺធ្វើខ្លួនពួកគេឲ្យក្លាយទៅជាអ្នកបំរើអតិថិជនដ៏ល្អម្នាក់

ខិតខំក៏សាងកេរ្តិ៏ឈ្មោះឲ្យបានល្អ និងមានភាពស្មោះត្រង់បំផុតផ្ដោតអារម្មណ៏ចំពោះអ្វីដែលជាអាទិភាពចាំបាច់បំផុត ហើយធ្វើវាឲ្យលឿននិងច្បាស់លាស់គួរឲ្យទុកចិត្តបាន អនុវត្តឲ្យបានចំពោះការមានវិន័យចំពោះខ្លួនឯង និងធ្វើខ្លួនអ្នកឲ្យបន្តមានភាពរីកចម្រើនជាបន្តបន្ទាប់

គុណភាពនៃភាពជោគជ័យគោលការណ៏នៅក្នុងសៀវភៅនេះគឺផ្អែកលើការបង្រៀន និងការស្រាវជ្រាវអស់រយះពេល ១៥ឆ្នាំអំពី ទម្លាប់ និងសកម្មភាពរបស់មហាសេដ្ឋីជាច្រើន។ ការស្រាវជ្រាវបានបង្ហាញថាមហាសេដ្ឋីជោគជ័យដោយសារការធ្វើអ្វីមួយដែលជាក់លាក់ក្នុងវិធីដែលជាក់លាក់ម្ដងហើយម្ដងទៀត។ កត្ដានៃភាពជោគជ័យដ៏សំខាន់បំផុតនៅក្នុងពិភពនៃហិរញ្ញវត្ថុរបស់ពួកគេ តាមពិតមិនមែនជាលុយនោះទេ ប៉ុន្តែវាគឺជាគុណភាពនៃបុគ្គលិកលក្ខណះដែលជួយឲ្យពួកគេអាចរកលុយនិងរក្សាទុកលុយទាំងនោះបានយ៉ាងល្អទៅវិញទេ។

មហាសេដ្ឋីដែលបានធ្វើការសិក្សាស្រាវជ្រាវនៅក្នុងសៀវភៅនេះ គឺស្ថិតនៅក្នុងចំណោមច្រើនជាង ៩លាននាក់ក្នុងសហរដ្ឋអាមេរិចដែលមានទ្រព្យសម្បត្តិច្រើនជាងមួយលានដុល្លា។ស្ថិតិនេះមានការកើនឡើងពី ១៥% ទៅ ២០% ជារៀងរាល់ឆ្នាំ ហើយភាគច្រើននៃពួកគេគឺរកលុយបានដោយខ្លួនឯង។ វាជាការពិត មនុស្សភាគច្រើនដែលមានភាពជោគជ័យក្នុងហិរញ្ញវត្ថុចាប់ផ្ដើមដំបូងដោយការបរាជ័យ ឬក៏មានបញ្ហាជាច្រើនបានកើតឡើង។ មហាសេដ្ឋីទាំងអស់នោះបានប្រឈមមុខទៅនឹងការក្ស័យធនឬស្ទើរតែនឹងក្ស័យធនជាច្រើនដងច្រើនសារ ជាមធ្យមគឺ ៣,២ដង ក្នុងចំណោមពួកគេ។ ជាទូទៅគឺពួកគេបានបរាជ័យ មុនពេលដែលពួកគេរកឃើញនូវ ឪកាស និងភាពជោគជ័យយ៉ាងពិតប្រាកដ។ យោងទៅ

តាមច្បាប់ « ហេតុ ហើយនិងផល (Law of Cause and Effect)» អ្នកអាចជោគជ័យបានដោយការធ្វើនូវអ្វីដែលអ្នកជោគជ័យផ្សេងៗធ្លាប់បានទទួលជោគជ័យកន្លងមក។

ដូច្នេះ តើអ្វីខ្លះដែលមហាសេដ្ឋីទាំងនោះតែងតែធ្វើនោះ? គឺពួកគេធ្វើតាម «អាថ៏កំបាំងនៃភាពជោគជ័យទាំង ២១នេះ»

  1. មានសុបិន្តឲ្យធំ

អនុញ្ញាត្តិឲ្យខ្លួនអ្នកបង្កើតក្ដីសុបិន្ត និងស្រមើស្រម៉ៃនូវលក្ខណះនៃជីវិតដែលអ្នកចង់រស់នៅ។ តើលុយប៉ុន្មានដែលអ្នកត្រូវរកដើម្បីទិញនូវអ្វីដែលអ្នកចង់បាននោះ។ ចាប់ផ្ដើមអនុវត្តចំពោះអនាគតនៃការគិតទាំងនោះ ដោយការដាក់ផែនការ ៥ឆ្នាំទៅខាងមុខ ហើយធ្វើការស្រមើរស្រម៉ៃថា អ្នកបានដឹកនាំជីវិតមួយដែលពិតជាល្អឥតខ្ចោះ។ សាកគិតមើលថាតើវាមានរូបរាងដូចម្ដេច។ ការបង្កើតដូចជាទស្សនះវិស័យវែងឆ្ងាយជួយអ្នកឲ្យអ្នកមានភាពវិជ្ជមានកាន់តែច្រើន ជំរុញទឹកចិត្ត និងមានការកំណត់ច្បាស់ជាក់លាក់។ ដាក់ជាតារាងនូវរាល់អ្វីដែលអ្នកនឹងធ្វើប្រសិនបើអ្នកធានាថានឹងជោគជ័យ។ ជ្រើសរើសសកម្មភាពមួយដែលជាក់លាក់ ហើយធ្វើវាឥលូវនេះ។

  1. អភិវឌ្ឃវិចារណញ្ញាណនូវក្នុងទិសដៅមួយដ៏ជាក់លាក់

កត្តាសំខាន់ពីរយ៉ាងដែលមានឥទ្ធិពលបំផុតនៅក្នុងការកំណត់អ្វីមួយដែលបានកើតឡើងចំពោះអ្នក គឺជាអ្វីដែលអ្នកគិតលើអ្វីមួយភាគច្រើន និងរបៀបដែលអ្នកគិតអំពីវា។ គិតឲ្យបានជាប់លាប់អំពីគោលដៅរបស់អ្នក ដូច្នេះហើយអ្នកនឹងបន្តដើម្បីឆ្ពោះទៅកាន់គោលដៅនោះ។ សម្រេចចិតនូវអ្វីដែលអ្នកចង់បាននៅក្នុងផ្នែកណាមួយនៃជីវិតរបស់អ្នក ជាពិសេសផ្នែកហិរញ្ញវត្ថុ និងធ្វើការសរសេរចុះនៅគោលដៅទាំងនោះឲ្យបានជាក់លាក់។ កំណត់កាលបរិច្ឆេទសម្រាប់គោលដៅនីមួយៗ ហើយដាក់ក្នុងបញ្ជីរាល់អ្វីដែលអ្នកត្រូវតែធ្វើដើម្បីសម្រេចបានវា។ បន្ទាប់មក រៀបចំបញ្ជីនោះទៅក្នុងផែនការសកម្មភាព ហើយចាប់ផ្ដើមធ្វើវាភ្លាមៗ។ ធ្វើអ្វីមួយជារៀងរាល់ថ្ងៃដើម្បីឲ្យជិតទៅដល់គោលដៅអទិភាពរបស់អ្នក។

  1. អ្នកដឹងថាខ្លួនអ្នកគឺជាអ្នកដែលធ្វើការងារឲ្យខ្លួនឯង

អ្នកមានទំនួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងចំពោះជីវិតរបស់អ្នក ដូច្នេះប្រសិនបើអ្នកមិនចូលចិត្តអ្វីមួយ គឺអ្នកមានទំនួលខុសត្រូវក្នុងការផ្លាស់ប្ដូរវា។ អ្នកស្ថិតក្នុងទំនូលខុសត្រូវ។ សាកគិតថាអ្នកកំពុងធ្វើការឲ្យនណាម្នាក់គឺវាជាកំហុសមួយដែលមិនសមនឹងធ្វើឡើយ បើទោះបីជាអ្នកមានថៅកែក៏ដោយ។ អ្នកគឺជាម្ចាស់សាជីវកម្មសេវាផ្ទាល់ខ្លួន បើទោះបីជាអ្នកធ្វើការនៅកន្លែងណាក៏ដោយ។ តាមរយះការមើលឃើញខ្លួនអ្នកជាអ្នកដែលធ្វើការឲ្យខ្លួនឯង អ្នកនឹងអភិវឌ្ឃបាននូវភាពឯករាជ្យនៃផ្លូវចិត្ត ទំនួលខុសត្រូវខ្លួនឯង និងការចាប់ផ្ដើមនូវភាពជាសហគ្រិនដោយខ្លួនឯង។

  1. ធ្វើអ្វីដែលអ្នកស្រលាញ់ក្នុងការធ្វើ

ស្វែងរកនូវអ្វីមួយដែលអ្នកពិតជាចង់ធ្វើបំផុត ហើយមានអំណោយទានពីធម្មជាតិក្នុងការធ្វើវា។ បន្ទាប់មកច្រានខ្លួនអ្នកឲ្យចូលទៅក្នុងការងារ។ ប្រសិនបើអ្នកពេញចិត្តនូវអ្វីដែលអ្ន​កកំពុងតែធ្វើ អ្នកនឹងមិនគិតថា វាមិនគ្រាន់តែជាការងារមួយនោះទេ។

  1. ប្ដេជ្ញាដើម្បីភាពរីកចម្រើន

អ្វីក៏ដោយដែលអ្នកជ្រើសរើសក្នុងការធ្វើ ចូរដោះស្រាយវាឲ្យបានប្រើសើរបំផុត។ កំណត់គោលដៅរបស់អ្នកឲ្យស្ថិតនៅលើកំពូល ១០%នៃផ្នែករបស់អ្នក។ អ្នកត្រូវតែធ្វើវាឲ្យល្អ ពីព្រោះភាគច្រើននៃអ្នកជោគជ័យគឺមានសមត្ថភាពក្នុងការសម្រេចអ្វីមួយបានខ្ពស់ណាស់។ តើជំនាញនោះជាអ្វី ប្រសិនបើអ្នកបានធ្វើការអភិវឌ្ឃវា ដែលវាមានឥទ្ធិពលយ៉ាងសម្បើមនៅក្នុងជីវិតរបស់អ្នក? សូមធ្វើការបង្កើតផែនការដើម្បីឲ្យអ្នកទទួលបានភាពប្រសើរឡើងចំពោះផ្នែកទាំងនោះ។

  1. ធ្វើការងារឲ្យបានកាន់តែយូរ និងកាន់តែពិបាក

ដោយសារតែមហាសេដ្ឋីប្រាក់លានទាំងអស់ធ្វើការងារយ៉ាងលំបាក អ្នកក៏គួរតែធ្វើឲ្យដូចជាពួកគេដែរ។ ធ្វើការងារដែលពិបាកគឺមានន័យថា អ្នកត្រូវចាប់ផ្ដើមការងារឲ្យបានមុនម៉ោង ហើយចេញពីការងារក្រោយម៉ោងធ្វើការ និងធ្វើការយ៉ាងសកម្មបំផុត។ ចំណុចសំខាន់នោះគឺថា អ្នកត្រូវធ្វើការងារនោះគ្រប់ពេលវេលាទាំងអស់ ហើយកុំខ្ជះខ្ជាយពេលវេលាឲ្យសោះ។​ កុំព្យាយាមបញ្ចូលសកម្មភាពផ្ទាល់ខ្លួន និងសកម្មភាពផ្សេងៗដូចជា ការខលទូរស័ព្ទទៅលេងមិត្តភក្ដិ ប្រើប្រាស់បណ្ដាញសង្គម ឬក៏អានទស្សនាវដ្ដី ក្នុងកំឡុងពេលធ្វើការងារ។ សូមមានការផ្ដោតអារម្មណ៏ឲ្យបានល្អនៅពេលដែលអ្នកធ្វើការងារ ដូច្នេះវានឹងជួយឲ្យអ្នកបង្កើតបាននូវកេរ្តិ៍ឈ្មោះថាជាមនុស្សម្នាក់ដែលធ្វើការងារយ៉ាងសកម្មនិងពិបាក។ អ្នកផ្សេងៗនឹងមើលឃើញពីចំណុចល្អទាំងនោះរបស់អ្នក និងជួយអ្នកឲ្យឈានទៅមុខ។ 

  1. សូមធ្វើខ្លួនអ្នកឲ្យទៅជាមនុស្សដែលរៀនមិនចេះឈប់

រៀន និង កែលម្អរ នូវមុខជំនាញដែលអ្នកបានជ្រើសរើសឲ្យបានជាប់លាប់។ សូមគិតឲ្យបានដូច្នេះថា ចិត្តរបស់អ្នកប្រៀបបីដូចជា សាច់ដុំ ដែលវានឹងកាន់តែអភិវឌ្ឃកាន់តែខ្លាំងឡើងៗនៅពេលដែលអ្នកកាន់តែប្រើប្រាស់វា។ នៅក្នុងកំឡុងពេលដែលកំពុងប្រើប្រាស់សាច់ដុំនៃរាងកាយ អ្នកត្រូវតែធ្វើការងារ ហើយពង្រីកនូវសាច់ដុំផ្លូវចិត្ត ដើម្បីបង្កើតវាឡើង។ កាលណាអ្នករៀនកាន់តែច្រើន នោះអ្នកនឹងអាចរៀនយល់ពីអ្វីៗបានកាន់តែច្រើនបន្ថែមទៀត។ ចំណុចសំខាន់បីដើម្បីរៀនមិនចេះឈប់ឈរនោះគឺ៖

១) ចំាណាយពេលយ៉ាងហោចណាស់ ៣០​ ទៅ ៦០ នាទីក្នុងមួយថ្ងៃក្នុងការអាននូវអ្វីដែលទាក់ទងនឹងមុខជំនាញរបស់អ្នក។

២) ស្ដាប់សម្លេងអាននៅក្នុងឡាន ដូច្នេះអ្នកអាចរៀនបានបើទោះបីជានៅតាមផ្លូវក៏ដោយ។

៣) ចូលរួមឲ្យបានច្រើនតាមតែអាចធ្វើទៅបាននូវវគ្គសិក្សា និងសិក្ខាសាលាដែលទាក់ទងនឹងមុខជំនាញរបស់អ្នក។ 

  1. ចំណាយលើខ្លួនអ្នកមុនគេ

ដំណោះស្រាយដើម្បីធ្វើការសន្សំ និងវិនិយោគយ៉ាងហោចណាស់ ១០% នៃចំណូលរបស់អ្នក។ យក១០%នៃរាល់ប្រាក់ដែលអ្នកទទួលបាន ហើយដាល់វាចូលទៅក្នុងគណនីពិសេសមួយ សម្រាប់ធ្វើការប្រមូលផ្ដុំហិរញ្ញវត្ថុ។ សូមធ្វើការសន្សំសំចៃឲ្យបានខ្លាំងបំផុត និងមានការប្រុងប្រយ័ត្នចំពោះលុយរបស់អ្នក។ ចោទជាសំនួរចំពោះការចំណាយទាំងអស់ និងព្យាពេល ឬក៏ទុកវាពេលក្រោយ ចំពោះរាល់ការសម្រេចចិត្តក្នុងការទិញរបស់អ្វីមួយដែលសំខាន់ អាចជាមួយសប្ដាហ៏ ឬមួយខែក៏ថាបាន។ អ្នកកាន់តែពន្យាពេលកាន់តែយូរ នោះការសម្រេចចិត្តរបស់អ្នកកាន់តែប្រសើរ ហើយអ្នកនឹងទទួលបានតម្លៃក៏កាន់តែប្រសើរផងដែរ។ ការទិញដោយមិនបានពិចារណា គឺជាហេតុផលចម្បងមួយដែលមនុស្សជាច្រើនមានប្រាក់តែបន្តិចបន្តួចនៅពេលដែលពួកគេចូលនិវត្តន៏។ ព្យាយាមក្នុងការសន្សំឲ្យបានច្រើនពីប្រាក់ចំណូលរបស់អ្នកតាមតែអាចធ្វើទៅបាន។ តែបើសិនជាអ្នកមិនអាចសន្សំ ១០%នៃប្រាក់របស់អ្នកទេ សូមចាប់ផ្ដើមត្រឹមតែ ១%ក៏បាន។ 

  1. សិក្សាឲ្យបានល្អិតល្អន់ពីអាជីវកម្មរបស់អ្នក

សិក្សាពីវិធីសាស្ត្រដែលធ្វើឲ្យការងាររបស់អ្នកបានប្រសើរឡើង ដូច្នេះអ្នកនឹងក្លាយទៅជាមនុស្សដែលមានជំនាញនៅក្នុងការងារដែលអ្នកកំពុងធ្វើ។ តាមរយះជំនាញច្បាស់លាស់ អ្នកនឹងត្រូវបានលើកឡើងនៅខ្ពស់ជាងគេ។ ដើម្បីក្លាយជាអ្នកជំនាញ អ្នកត្រូវតែនៅជាមួយនឹងទស្សនាវដ្ដី និងសៀវភៅថ្មីៗជានិច្ចចំពោះការងារដែលអ្នកកំពុងធ្វើ។ ច្បាប់នៃ ការរួមបញ្ចុលភាពស្មុកស្មាញ បាននិយាយថា នណាម្នាក់ដែលអាចបញ្ចូល និងប្រើប្រាស់នូវពត៏មានបានយ៉ាងទូលំទូលាយ នឹងក្លាយជាមនុស្សម្នាក់ដែលមានឥទ្ធិពល។

  1. ធ្វើខ្លួនអ្នកឲ្យដូចជាអ្នកបម្រើសេវាកម្មអតិថិជន

កាលណាអ្នកបម្រើដល់មនុស្សជុំវិញបានកាន់តែច្រើន អ្នកនឹងបានរង្វាន់កាន់តែច្រើន។ អ្នកបម្រើសេវាកម្មអតិថិជនគឺវាមាសារះសំខាន់យ៉ាងពិសេស ហើយមហាសេដ្ឋីប្រាក់លានទាំងអស់បានធ្វើខ្លួនពួកគេក្នុងការបម្រើដល់អតិថិជនរបស់ពួកគេបានយ៉ាងល្អ។ ពួកគេគិតអំពីអតិថិជនរបស់ពួកគេយ៉ាងជាប់លាប់ ហើយស្វែងរកវិធីសាស្ត្រថ្មីនិងប្រសើរជាងមុន ដើម្បីបម្រើដល់អតិថិជនរបស់ខ្លួន។

  1. មានភាពស្មោះត្រង់ឥតខ្ចោះ

ដើម្បីឈានទៅមុខ វាត្រូវការកេរ្តិ័ឈ្មោះដែលពេញដោយសុចរិតភាព ពីព្រោះរាល់អាជីវកម្មដែលជោគជ័យគឺត្រូវបានបង្កើតឡើងតាមរយះទំនុកចិត្ត។ កាលណាមនុស្សកាន់តែទុកចិត្តអ្នក នោះពួកគេកាន់តែមានឆន្ទះក្នុងការធ្វើកិច្ចការងារសម្រាប់អ្នក ផ្ដល់ការគោរព ផ្ដល់ប្រាក់កម្ចីដល់អ្នក និងទិញផលិតផល ឬក៏សេវាកម្មរបស់អ្នក។ ដើម្បីសំរេចបាននូវឧត្តមគតិនៃភាពសុចរិតនេះ សូមចាប់ផ្ដើមដោយការពិតចំពោះខ្លួនអ្នក ហើយបន្ទាប់គឺការពិតចំពោះអ្នកមនុស្សដែលនៅជុំវិញក្នុងជីវិតរបស់អ្នក។ សូមធ្វើតែរឿងដែលត្រឹមត្រូវ បើទោះបីជាវាត្រូវការចំណាយដែលខ្ពស់ក៏ដោយ។

  1. ផ្ដោតលើអទិភាពរបស់អ្នកជាចម្បង

តាមរយះការរៀនរៀបចំអាទិភាពឲ្យបានជាទៀងទាត់​ ហើយផ្តោតលើការសម្រេចបាននូវអាទិភាពទាំងនោះ អ្នកនឹងតែងតែអាចសម្រេចបាននូវអ្វីដែលអ្នកចង់បាន។ ការគិតលើអ្វីតែមួយច្បាស់លាស់ អាចជាទម្លាប់ពិបាកមួយក្នុងការអភិវឌ្ឃ ប៉ុន្តែអ្នកត្រូវការកម្លាំងនៃចំណង់ឬឆន្ទៈ វិន័យផ្ទាល់ខ្លួន និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនដើម្បីធ្វើលើការងារដែលមានអាទិភាពចម្បងបំផុត រហូតទាល់តែអ្នកបានបំពេញវា។អាថ៏កំបាំងនៃការកំណត់អាទិភាពគឺ ការដាក់បញ្ជីរាល់អ្វីដែលអ្នកត្រូវធ្វើ ដើម្បីឆ្ពោះទៅដល់គោលដៅមួយហើយបន្ទាប់មកចង្អុលបង្ហាញពីសកម្មភាពដែលមានតម្លៃខ្ពស់ជាងគេបំផុត៖ តើជំហានអ្វីខ្លះដែលអ្នកត្រូវតែសម្រេចបានដោយអ្នកផ្ទាល់តែម្នាក់ឯង ដើម្បីធ្វើឲ្យមានភាពខុសគ្នាពិតប្រាកដ? ធ្វើការកំណត់សម្គាល់ពីការប្រើប្រាស់ពេលដែលមានតម្លៃបំផុតរបស់អ្នក និងធ្វើការតព្វកិច្ចមួយនោះរហូតទាល់តែចប់សព្វគ្រប់។ 

  1. បង្កើតកេរ្តិ៍ឈ្មោះដែលមានភាពរហ័សរហួន និងមានភាពជឿរជាក់

មនុស្សសព្វថ្ងៃចង់បានអ្វីភ្លាមៗ និងមិនសូវមានការអត់ធ្មត់ក្នុងការរងចាំ។ ដូច្នេះហើយ អ្នកត្រូវអភិវឌ្ឃកេរ្តិ៍ឈ្មោះមួយដែលមានភាពរហ័សរហួន និងទំនោរនៃសកម្មភាព។ ធ្វើការផ្លាស់ប្ដូរឲ្យបានឆាប់បំផុតនៅពេលដែលមនុស្សចង់បាន ឬត្រូវការអ្វីម្យ៉ាង ឬនៅពេលដែលអ្នកឃើញអ្វីមួយចាំបាច់ត្រូវតែធ្វើឲ្យរួចរាល់។មិនថាអ្នកធ្វើអ្វីមួយសម្រាប់ថៅកែរបស់អ្នក ឬក៏អតិថិជនរបស់អ្នកនោះទេ សូមធ្វើវាឲ្យលឿនរហ័សដើម្បីឲ្យពួកគេភ្ញាក់ផ្អើលជាមួយនឹងភាពលឿនរហ័សរបស់អ្នក។ ដើម្បីទាក់ទាន់ឪកាសកាន់តែច្រើន សូមធ្វើការបង្កើតកេរ្តិ៍ឈ្មោះដែលមានការផ្លាស់ប្ដូឆាប់រហ័័ស។ 

  1. ឡើងពីកំពូលមួយទៅកំពូលមួយ

សូមធ្វើខ្លួនឲ្យដូចជាអ្នកឡើងភ្នំ ដែលឡើងទៅកំពូលហើយត្រូវតែចុះចូលទៅក្នុងជ្រោះ មុលពេលដែលគេធ្វើការឡើងទៅកាន់កំពូលបន្ទាប់ទៀត។ អ្នកនឹងប្រឈមការឡើងចុះនៅក្នុងជីវិតនិងមុខរបររបស់អ្នក។ ដោយសារតែជីវិតអាជីវកម្មទាំងអស់ត្រូវបានបង្កើតឡើងជាវដ្ដឬជុំ។ សូមបង្កើតទិដ្ឋភាពវែងឆ្ងាយ ហើយដាក់ផែនការសម្រាប់រយះពេល ២ឆ្នាំ ឬច្រើនឆ្នាំទៅមុខ។ នោះអ្នកនឹងមានអារម្មណ៏ថាមានទំនុកចិត្តច្រើន នៅពេលដែលអ្នកជួមប្រទះនឹងបញ្ហាឧបសគ្គនៅលើផ្លូវដែលអ្នកកំពុងតែដើរ។ 

  1. អនុវត្ត វិន័យផ្ទាល់ខ្លួនចំពោះគ្រប់អ្វីដែលអ្នកធ្វើ

ដោយការដាក់វិន័យលើខ្លួនឯងក្នុងការធ្វើអ្វីដែលគួរធ្វើនៅខណះពេលដែលអ្នកគួរតែធ្វើ បើទោះបីជាអ្នកមានអារម្មណ៏ថាមិនចូលចិត្តក៏ដោយ នោះមានន័យថា អ្នកស្ទើរតែធនាបានថាអ្នកនឹងជោគជ័យ។ អ្នកត្រូវតែអាចប្រើប្រាស់ សម្ថភាពជំនាញ គ្រប់គ្រងខ្លួនឯង និង កំណត់ទិសដៅដោយខ្លួនឯង និងអាចពន្យាចំណង់បំពេញចិត្តក្នុងរយះពេលខ្លី ដើម្បីសម្រេចបាននូវភាពជោគដែលមានរយះពេលវែង។ សូមព្រួយបារម្ភអំពីការទទួលបានលទ្ធផលដែលគាប់ចិត្ត (pleasing results) ប្រសើរជាងបារម្ភអំពីការប្រប្រាស់ទ្រឹស្ដីគាប់ប្រសើរ (pleasing methods)។ 

  1. ចាក់សោរនៃភាពច្នៃប្រឌិតពីកំណើតរបស់អ្នកចេញ

កត្តាបីដែលជួយជម្រុញភាពច្នៃប្រឌិតនោះគឺការចង់សម្រេចបាននូវគោលដ៏ខ្លាំងក្លា បញ្ហាបន្ទាន់ និងសំនួរដែលត្រូវបានផ្ដោតជាសំខាន់។ កាលណាអ្នកកាន់តែផ្ដោតលើការសម្រេចបាននូវគោលដៅ ការដោះស្រាយនូវបញ្ហា និងឆ្លើយរាល់សំនួរដែលលំបាកៗ នោះអ្នកនឹងកាន់តែក្លាយទៅជាមនុស្សដែលមានភាពវៃឆ្លាត។ ភាពច្នៃប្រឌិតរបស់អ្នកនឹងត្រូវបានកែលម្អរ ហើយចិត្តរបស៉អ្នកនឹងកាន់តែទទួលបានភាពរឹងមាំ។ សារះសំខាន់នៃភាពច្នៃប្រឌិតគឺការកែលម្អរ កាលណាអ្នកកាន់តែកែលម្អរ នោះអ្នកកាន់តែមានភាពច្នៃប្រឌិតច្រើនឡើង។

  1. ដើរចូលចំណោមមនុស្សដែលត្រឹមត្រូវ

កាលណាអ្នកស្គាល់មនុស្សកាន់តែច្រើន ឬអ្នកដែលស្គាល់អ្នកនៅក្នុងពន្លឺវិជ្ជមានមួយ នោះអ្នកនឹងទទួលបានភាពជោគជ័យកាន់តែច្រើន ហើយអ្នកនឹងអាចឈានទៅមុខបានកាន់តែឆាប់។ សកម្មភាពរបស់អ្នកនៅក្នុងក្រុម គឺពិតជាមានសារះសំខាន់ណាស់ ពីព្រោះវាដូចជាសត្វបង្គួយ អ្នកត្រូវតែភ្ជាប់ជាមួយនូវឥរិយា​បទ គុណតម្លៃ អាកប្បកិរិយា និងជំនឿរនៃមនស្សដែលនៅជុំវិញអ្នក។ ព្យាយាមធ្វើការទំនាក់ទំនងជាមួយមនុស្សដែលមានភាពវិជ្ជមាន និងចេញឲ្យឆ្ងាយពីមនុស្សដែលអវិជ្ជមាន រិះគន់ និងស្ដីបន្ទោស។

  1. ត្រូវប្រុងប្រយ័ត្នចំពោះសុខភាពរបស់អ្នកឲ្យបានល្អប្រសើរ

អ្នកអាចនឹងមានណងក្នុងការរស់នៅឲ្យដល់អាយុ ៨០ឆ្នាំ ឬក៏ចាស់ជាងនេះ ទាល់តែអ្នកត្រូវធ្វើខ្លួនឯងឲ្យមានសុខភាពល្អ ហើយធ្វើឲ្យល្អតាមការណែនាំ។ រក្សាទម្ងន់ឲ្យបានសមស្រប ទទួលទានរបបអាហារឲ្យបានត្រឹមត្រូវ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។​

  1. ត្រូវតែមានការសម្រេចចិត្ត និង ធ្វើសកម្មភាពតាមលំដាប់់លំដោយ

មហាសេដ្ឋីជាច្រើន គិតយ៉ាងយកចិត្តទុកដាក់ និងធ្វើការសម្រេចចិត្តភ្លាមៗ ហើយដូច្នេះគួរតែធ្វើបែបនេះដែរ។ ទទួលយកមតិឆ្លើយតប និងធ្វើការកែប្រែឲ្យបានត្រឹមត្រូវនូវអ្វីដែលចាំបាច់។ តាមរយះជាមនុស្សដែលមានការសម្រេចចិត្តច្បាស់លាស់ និងធ្វើសកម្មភាពទៅតាមលំដាប់លំដោយ នោះអ្នកនឹងសម្រចបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ ហើយអ្នកនឹងរស់នៅក្នុងជីវិតមួយដែល

ដោយ Chhunchhieng Bun

Who am I any ways, I’m just a shadow of myself and go with him wherever he goes. I’m a silent person and I don’t want to talk much about everything, but in my heart there are millions things that I always want to share. So that why I love to write to show off my passion and my feelings. I really appreciate to all of you as being my friends, my motivators, my coach, my advisor who always show me that I am the one, I can do anything. Love you all!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.